ឯកឧត្តម អឿន ធារិទ្ធ អញ្ជើញអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ការអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី

ចែលរំលែក
photo 2024 06 13 17 01 50

ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ខេត្តកំពង់ស្ពឺ  ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោងចលនាភូមិថ្មី និង Mr Lim Sunkyu តំណាងមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ការអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។

 

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ៤០នាក់ ស្រី ១១នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) មកពីភូមិគោលដៅនៃគម្រោងក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗលើភាពជាអ្នកដឹកនាំ ការកសាងផែនការអភិវឌ្ឍន៍ភូមិ តាមរយៈការពិភាក្សាក្រុម ការចុះទស្សនកិច្ចសិក្សាទៅកាន់ភូមិគំរូ នៅខេត្តតាកែវ ។ ម្យ៉ាងទៀតជាឱកាសក្នុងការរៀនសូត្រពី បទពិសោធន៍ក្នុងការដឹកនាំការងារអភិវឌ្ឍន៍ភូមិគំរូ តាមរយៈ គ.អ.ភ និងការដកស្រង់នូវបទពិសោធន៍នៃការដាំដុះសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងបទពិសោធន៍នៃការអភិវឌ្ឍសហគមន៍របស់ប្រទេសកូរ៉េតាមវិធីសាស្រ្តចលនាភូមិថ្មី ដែលជម្រុញឱ្យការអនុវត្តគម្រោងចលនាភូមិថ្មីនៅតាមភូមិគោលដៅនៅកម្ពុជា ទទួលបាននូវប្រសិទ្ធភាពកាន់តែប្រសើរ ជាពិសេសគោលគំនិតចលនាភូមិថ្មីគឺ “ឧស្សាហ៍ព្យាយាម ចេះជួយខ្លួនឯង និងមានកិច្ចសហប្រតិបត្តិការ” ដោយឈរលើគោលជំហរ “យើងអាចធ្វើបាន”៕

photo 2024 06 13 17 01 42 photo 2024 06 13 17 01 43 photo 2024 06 13 17 01 44 photo 2024 06 13 17 01 45 2 photo 2024 06 13 17 01 45 photo 2024 06 13 17 01 46 photo 2024 06 13 17 01 47 photo 2024 06 13 17 01 48 photo 2024 06 13 17 01 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ