ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
១៣ ម៉ោងមុន ថ្ងៃទី២ ខែមករា ២០២៥
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់ជីកស្រះទឹក ដែលបានស្នើសុំពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានទំហំ ៣០x៤០x៤ម៉ែត្រ និងបានប្រគល់ថវិកាមួយចំនួនដើម្បីឲ្យមេឃុំរៀបចំដាំស្មៅតាមជើងទេរស្រះ រៀបចំធ្វើរបងលួស និងធ្វើច្រកទ្វារចេញចូលស្រះទឹកផងដែរ ៕