ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥

ចែលរំលែក
photo 2024 06 13 18 44 42

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ បានបន្តដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន      ៣៦ នាក់ ស្រី ៤ នាក់ ។

 

លោកប្រធាននាយកដ្ឋានផ្លូវលំជនបទ បានធ្វើសេចក្តីរាយការណ៍លម្អិតទៅលើប្រភេទគម្រោងដែលនៅសល់ពីកិច្ចប្រជុំលើកទី១ រួមមាន គម្រោងបន្ត គម្រោងបម្រុងឆ្នាំ២០២៤ គម្រោងបីឆ្នាំរំកិល២០២៤-២០២៦ និងគម្រោងថ្មី។

 

ក្រោយពីបានពិនិត្យ និងពិភាក្សាលើបញ្ជីគម្រោងលម្អិត ដែលមានចំនួនសរុប ៣៤៥ គម្រោង រួចមក អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖

 

1 ឯកភាពឱ្យនាយកដ្ឋានផ្លូវលំជនបទ ធ្វើការសម្អាត បញ្ជីតារាងផែនការ ដោយ ដាក់តាមលំដាប់អាទិភាពលើអាទិភាពទៅតាមប្រភេទគម្រោងនីមួយៗ សម្រាប់ខេត្តនីមួយៗ និងស្នើសូមភ្ជាប់មកជាមួយនូវឯកសារយោង ឱ្យបានត្រឹមត្រូវ សម្រាប់ប្រជុំបញ្ចប់ ក្នុងកិច្ចប្រជុំលើកទី៣។

 

2 កិច្ចប្រជុំលើកទី៣ កំណត់យកថ្ងៃទី ២៨ ខែមិថុនា ឆ្នា២០២៤ វេលាម៉ោង ៨:៣០ ព្រឹក។

photo 2024 06 13 18 44 42 photo 2024 06 13 18 44 43 2 photo 2024 06 13 18 44 43 3 photo 2024 06 13 18 44 43 4 photo 2024 06 13 18 44 43 photo 2024 06 13 18 44 44 2 photo 2024 06 13 18 44 44 3 photo 2024 06 13 18 44 44 4 photo 2024 06 13 18 44 44 5 photo 2024 06 13 18 44 44

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ