លោកស្រី នួន មុនីចិន្តា ទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានទទួលជួបពិភាក្សាការងារជាមួយ លោក Kelvin Alwyn Sergeant អ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ទុន សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ស្តីពីការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ០៦នាក់។

 

កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖

 

១. ការប្រកបរបបមុខរបបចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច (ពិសេសស្រ្តីជនជាតិដើមភាគតិច)

 

២. ផែនការសកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដើម្បីស្វែងរកសង្គតិភាពរវាងនាយកដ្ឋាន និងអង្គការអន្តរជាតិខាងការងារ

 

៣. ការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងការជំរុញឱ្យមានសហគមន៍ជនជាតិដើមភាគតិចគំរូ ដែលស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ