ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពី សហគមន៍ដឹកនាំអនុវត្តន៍អនាម័យ

ចែលរំលែក

ខេត្តកោះកុង៖  នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពី សហគមន៍ដឹកនាំអនុវត្តន៍អនាម័យ (CLTS) ក្រោមអធិបតីភាព លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក  ឃុំ និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សរុបចំនួន៤៦ រូប ស្រី១៥។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធឱ្យមានជំនាញក្នុងការបង្កើតតម្រូវការលើកកម្ពស់អនាម័យជនបទ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

– អ្នកចូលរួមទាំងអស់បានយល់ដឹងពីវិធីសាស្រ្តបំផុសឱ្យសហគមន៍ផ្លាស់ប្តូរឥរិយាបថ

-អ្នកចូលរួមបានយល់ដឹងពីរបៀបចុះបញ្ជីសៀវភៅទិន្នន័យអនាម័យភូមិ និងការគូសផែនទីអនាម័យភូមិ

-អ្នកចូលរួមបានយល់ដឹងពីបទពិសោធន៍កត្តាជោគជ័យ និងបញ្ហាប្រឈមពីបណ្តាខេត្តផ្សេង

– អ្នកចូលរួមទាំងអស់ បានប្តេជ្ញាថា នឹងជំរុញខេត្តកោះកុងឱ្យឆាប់ទទួលបាន ODF៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ