
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១៩ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តកំពត÷ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីអនុវត្តនូវអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តាំផ្ញើ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត កាលពីព្រឹក ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២៤។