មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវគម្រោង SAAMBAT នៅស្រុកកំពង់រោទិ៍

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយមន្រ្តីបច្ចេកទេសការិយាល័យផ្លូវជនបទ វិស្វករប្រចាំការដ្ឋាន ក្រុមហ៊ុនទទួលការសាងសង់ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) មានប្រវែង ១២

៤២៩ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៨,៧៥%ហើយ ។

 

នាថ្ងៃដែលនោះដែរ នៅសាលាឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង លោក ឃឹម សុម៉ាលី ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវគ្គបណ្ដុះបណ្ដាលពីវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍នៅកម្ពុជាវគ្គ១  ដោយមានការចូលរួមពី លោកស្រីមេឃុំបន្ទាយក្រាំង លោក លោកស្រី គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង ៥ ក្នុងឃុំបន្ទាយក្រាំងសរុបចំនួន ២៦នាក់ ស្រី ៩នាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ