ឯកឧត្ដម សាន វិសាល បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និង វាយតម្លៃ លើការងារថែទាំផ្លូវខួបចំនួន ២គម្រោង

ចែលរំលែក

ខេត្តសៀមរាប-ឧត្ដរមានជ័យ ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ១៥រោច-១កើត ខែពិសាខ ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦-០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន  រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និង វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួបចំនួន ២គម្រោង រួមមាន៖

+ គម្រោងទី១៖ ការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង១២ ៣៣០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ  ស្ថិតនៅក្នុងឃុំតាយ៉ែក និងឃុំពង្រលើ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ។

+ គម្រោងទី២៖ ការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ១១ ៥៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ  និងសាងសង់លូមូលមុខមួយ  ចំនួន ០២កន្លែង  និងសាងសង់លូមូលមុខពីរ ចំនួន ០១កន្លែង  ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងទាំងពីរខាងលើបញ្ចប់សុពលភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ