ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ខ្សែផ្លូវចំនួន ០៣គម្រោង

ចែលរំលែក

ខេត្តកណ្ដាល÷ នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពខ្សែផ្លូវចំនួន ០៣គម្រោង ស្ថិតនៅខេត្តកណ្តាល រួមមាន÷

 

– គម្រោងទី១÷ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ៩០៧ម៉ែត្រ ទទឹង ៨ម៉ែត្រ និង៣ម៉ែត្រ កម្រាស់ ០,២ម សាងសង់លូមូលបណ្តោយផ្លូវប្រវែង ៦៣២ម៉ែត្រ អណ្តូងលូ ចំនួន ១៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយមេត្រីលើ និងភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

 

– គម្រោងទី២÷ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូប្រអប់មុខបួនចំនួន ០១កន្លែង និងលូ ប្រអប់មុខបីចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ទិស ឃុំកំពង់ទិស ស្រុកពញាឮ ខេត្តកណ្តាល  ។

 

– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៣ ១០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបួនចំនួន ០១កន្លែង លូមូល មុខមួយចំនួន ០៧កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

 

បន្ទាប់ពីបានត្រួតពិនិត្យនិងវាយតម្លៃលើគម្រោងខាលើនេះរួចមក គណៈកម្មការបានសម្រេចប្រគល់-ទទួល និងបញ្ចប់សុពលភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ