លោក ទូច ស៊ីផាត ដឹកនាំមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ១៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ ប្រទេស 

ចែលរំលែក

សាធារណរដ្ឋប្រជាមានិតចិន៖  នាថ្ងៃអង្គារ ៦រោច-ចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤  លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១៤រូប ស្រី ៣រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ” សម្រាប់ប្រទេសកម្ពុជា  ចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅមហាវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈកសិកម្ម និងរុក្ខាប្រមាញ់ នៅទីក្រុង Jurong នៃខេត្តជាំងស៊ូ ប្រទេសចិន។

 

វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមកម្ពុជាឱ្យបានយល់ដឹងអំពីទិដ្ឋភាពកសិកម្ម និងការងារអភិវឌ្ឍន៍ជនបទ នៃប្រទេសចិន តាមរយៈការធ្វើបទបង្ហាញនៅក្នុងថ្នាក់ចំនួន ៦៖

–  ទិដ្ឋភាពទូទៅនៃសាធារណរដ្ឋប្រជាមានិត្យចិន

–  ស្ថានភាពបច្ចុប្បន្ន និងនិន្នាកាអភិវឌ្ឍន៍នាពេលអនាគត នៃវិស័យកសិកម្មរបស់ប្រទេសចិន

–  ទីផ្សារផលិតផលកសិកម្ម និងការកសាងម៉ាក់យីហោ

–  គុណភាព-រសជាតិ និងសុវត្ថិភាពនៃផលិតផលកសិកម្មរបស់ប្រទេសចិន

–  ទស្សនៈអំពីអាហារក្រោមយុទ្ធសាស្ត្រសន្តិសុខស្បៀង

–  ការអភិវឌ្ឍឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ ក្រោមយុទ្ធសាស្ត្រស្តារតំបន់ជនបទ។

 

ជាមួយគ្នានេះដែរ សិក្ខាកាមបានទស្សកិច្ចនៅតាមទីតាំងមួយចំនួនរួមមាន៖ ផ្សារក្រុងណានជីង, ប្រាសាទបុរាណ Qin Huai Confucius, រមណីយដ្ឋានជាតិជនបទបែបថ្មីនៅភូមិ Cao Shan, ភូមិប្រពៃណី និងវប្បធម៌ HAKKA “Nui Ma Tang”, ភូមិផលិតស្រូវនៅជនបទភូមិ Qing Feng និងមជ្ឈមណ្ឌលពិព័ណ៌ផលិតផលនៃភូមិ “តែព័ណ៌ស”។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ