ឯកឧត្តម លី ណារុន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤

ចែលរំលែក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង

ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី  ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់មន្ទីរ សរុបចំនួន ២៩រូប ស្ត្រី០៦រូប។

ក្នុងកិច្ចប្រជុំនេះផងដែរ មានគោលបំណង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរដែលអនុវត្តក្នុងខែឧសភា និងត្រៀមអនុវត្តការងារបន្តនាខែមិថុនា និងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងខែកន្លងមក។

 

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម បានដឹកនាំក្រុមការងារមន្ទីរ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការត្រួតពិនិត្យ ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០១ខ្សែ ប្រវែងសរុប ២ ០០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ប្រវែង ៤៥ ម៉ែត្រ និងសាងសង់លូភ្លោះថ្មី ០១កន្លែង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាគម្រោងស្តារទ្បើងវិញផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣ ។

 

បន្ទាប់ពីបញ្ចប់ការងារមូលដ្ឋាន ឯកឧត្ដម បន្តចូលរួមកិច្ចប្រជុំស្ដីពីស្តង់ដាររួមការបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធវីឌីអីអនឡាញនិម្មិត (Zoom Meeting)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ