លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤
- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ពន័្ធ តំណាងរាជធានី ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ តំណាងនិយោជក សហជីព មាតា បិតាសិស្ស និងកុមារា កុមារី ដែលមានចំនួនសរុបទាំងអស់ ២៨៩នាក់ ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”៕