ក្រុមការងារសម្របសម្រួលគម្រោង ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ពិនិត្យមើលស្ថានីយ៍ចែកចាយទឹកស្អាតសហគមន៍ផ្ទះស្បូវ
- ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន៖នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
ក្រុមការងារសម្របសម្រួលគម្រោង «ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» សហការជាមួយការិយាល័យជំនាញទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបខេត្តប៉ៃលិន និង អាជ្ញាធរមូលដ្ឋាន បានប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញការកូរ៉េ ក្នុងការចុះពិនិត្យមើលស្ថានីយ៍ចែកចាយទឹកស្អាតសហគមន៍ផ្ទះស្បូវ ស្ថិតក្នុងភូមិផ្ទះស្បូវ និងពិនិត្យទីតាំងថ្មីសម្រាប់សាងសង់ស្ថានីយ៍ចែកចាយទឹកស្អាត នៅភូមិអូរកន្ឋៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ក្រោយកិច្ចពិភាក្សាក្រុមការងារបានចុះពិនិត្យមើលទីតាំងស្ថានីយ៍ទឹកស្អាតនៅភូមិផ្ទះស្បូវ គម្រោងអាចនឹងជួយតបណ្តាញបន្ថែមប្រមាណជា ៦គម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទះស្បូវបានប្រើប្រាស់ទឹកស្អាតគ្រប់គ្នា។
អ្នកជំនាញការកូរ៉េ នឹងពិចារណា ចំពោះទីតាំងសម្រាប់ស្នើសុំសាងសង់ស្ថានីយ៍ថ្មី នៅភូមិអូរកន្ឋៀងវ៉ា ឃុំស្ទឹងត្រង់។