ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសិង្ហបុរី

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក អៀង ស៊ីថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ក្រោមអធិបតីភាពឯកឧត្តម អុឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

 

កិច្ចប្រជុំអន្តរក្រសួងខាងលើ រៀបចំឡើងក្នុងគោលបំណងរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងចំគោលដៅ តាមរយៈការពិនិត្យ និងពិភាក្សាលើធាតុចូល និងសំណើនានារបស់ក្រសួង -ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកំណត់យកចំណុចដែលចាំបាច់ និងអាទិភាពបំផុតសម្រាប់គោរពជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ