![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 17 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ស្ដីពី ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
- ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:៥៨ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ស្ដីពី ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ 2 IMG 20240529 135403 282](https://www.mrd.gov.kh/wp-content/uploads/2024/05/IMG_20240529_135403_282-1000x666.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ដើម្បីបញ្ចប់ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្លូវលំជនបទ និងប្រកាសសេចក្តីសម្រេចការបង្កើតក្រុមការងារគ្រប់គ្រងទិន្នន័យផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា (RRAMS)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក,អគ្គនាយករង,ឯកឧត្តមប្រធាននាយកដ្ឋាន, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង២៥រាជធានីខេត្ត,អនុប្រធាននាយកដ្ឋាន,ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ ជាច្រើនរូបទៀត។
តាមរយៈការពិភាក្សា អង្គប្រជុំបានរៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥៕