ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងតារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងតារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត តាមរយៈប្រព័ន្ធនិម្មិត Zoom។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងជជែកពិភាក្សារវាងថ្នាក់ដឹកនាំទទួលបន្ទុក នាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដើម្បីរៀបចំទម្រង់តារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឱ្យមានសង្គតិភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ