ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០២ខ្សែ នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ចែលរំលែក
photo 2024 05 28 14 08 41

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ១៣ ៧០០ម ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមមានដូចខាងក្រោម ៖

 

ខ្សែទី១ ៖ ផ្លូវភូមិតាលៀ (NR3) ទៅភូមិបឹង (NR2) ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រវែង ៥ ៤០០០ម៉ែត្រ

 

ខ្សែទី២ ៖ ផ្លូវព្រៃព្រំ (NR2) ទៅត្រពាំងរុន (NR3) ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រវែង ៨ ០០០ម៉ែត្រ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មាធិការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 05 28 14 08 40 2 photo 2024 05 28 14 08 40 photo 2024 05 28 14 08 41 2 photo 2024 05 28 14 08 41 3 photo 2024 05 28 14 08 41 4 photo 2024 05 28 14 08 41 photo 2024 05 28 14 08 42 2 photo 2024 05 28 14 08 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ