ឯកឧត្តមបណ្ឌិត លឹម អុីវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តរបស់ (គ.ត.វ.)

ចែលរំលែក
IMG 20240526 135553 728

រាជធានីភហនំពេញ ៖ នាថ្ងៃសុក្រ ០២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ហៅកាត់ថា (គ.ត.វ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្ត។

អញ្ជើញចូលតួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា តំណាងមន្ទីរពិសោធន៍ ព្រមទាំងលេខាធិការដ្ឋាន គ.ត.វ. សរុបចំនួន ៣៣ រូប (ស្រី ៣រូប )។

បន្ទាប់ពីបានធ្វើការពិភាក្សារួចមក អង្គប្រជុំបានឯកភាពគ្នាលើចំណុចចំនួន០៤ ដូចខាងក្រោម ៖

១- លេខាធិការដ្ឋានត្រូវកែសម្រួលបន្ថែមនូវរាល់ចំណុច និងខ្លឹមសារដែលស្មារតីអង្គប្រជុំបានលើកឡើងលើសេចក្តីព្រាងរបាយការណ៏ប្រចាំខែឧសភារបស់ គ.ត.វ.

២- ពង្រឹងការងារចុះត្រួតពិនិត្យបច្ចេកទេសនៅតាមបណ្ដាការដ្ឋានសំណង់ឱ្យបានត្រឹមត្រូវ ច្បាស់សាស់ និងសុក្រឹត្យភាព ។ សមាជិក គ.ត.វ. ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវ: តាមរយ:ការរាយការណ៍ពីព័ត៌មានពិត។

៣- ពង្រឹងការងាររបស់មន្ទីរពិសោធន៍រួមទាំងការទទួលរាល់ប្រភេទសំណាក បរិមាណសំណាក ការរក្សាទុកដាក់សំណាក និងការពិសោធន៍សំណាកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ទាំងនៅមន្ទីរពិសោធន៍ និងទាំងនៅតាមបណ្ដាការដ្ឋានសំណង់ជាក់ស្តែង និងធានាឱ្យបានថារាល់សំណាកដែលយកមកពិសោធន៍ ត្រូវបានប្រើប្រាស់នៅតាមបណ្ដាការដ្ឋានរបស់គម្រោង

៤- ពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេស និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរពិសោធន៍ ដោយឈរលើគោលការណ៍ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនទាន់ចេះ និងត្រូវរៀបចំរៀបចំវគ្គបណ្តុះបណ្តាលឱ្យបានដល់មន្រ្តីនៅមន្ទីរពិសោធន៍ ក៏ដូចសមាជិក សមាជិការបស់ គ.ត.វ. ឱ្យបានក្នុង ខែមិថុនាខាងមុខនេះ ៕

IMG 20240526 135553 888 IMG 20240526 135553 761 IMG 20240526 135553 933 IMG 20240526 135553 677 IMG 20240526 135553 728 IMG 20240526 135553 945

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ