ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
១៤ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសផ្លូវជនបទ ដឹកនាំដោយលោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ទទួលបន្ទុកការងារផ្លូវជនបទ បានអមដំណើរក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានផ្លូវលំជនបទ ចុះពិនិត្យ និងសិក្សាខ្សែផ្លូវចំនួន ០៦ខ្សែ ប្រវែង ៥០ ៥០០ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងគោលបំណង ដើម្បីលើកផែនការធ្វើការកែលម្អឱ្យមានលក្ខណៈល្អប្រសើរ សម្រួលដល់ការធ្វើចរាចរដឹកដំណាំកសិកម្ម របស់ប្រជាកសិករ ការធ្វើដំណើរទៅមណ្ឌលសុខភាពរបស់ស្រ្តីមានផ្ទៃពោះ ចាស់ជរា អ្នកជំងឺ និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សក្នុងតំបន់ជនបទ។