
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអភិវឌ្ឍ “ភូមិគំរូ”
៥ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ១៣កើត-អង្គារ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង
ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានសមាជិកចូលរួមសរុបចំនួន១៨នាក់។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដោយសិក្ខាកាមសិក្សានូវទ្រឹស្តី និងការអនុវត្តសាកល្បង លើការរុះរើ ដោះ និងដំឡើងឡើងវិញនូវ ម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ និងសំណុំកូនជ្រូក ជាដើម៕