
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអភិវឌ្ឍ “ភូមិគំរូ”
១ ម៉ោងមុន ថ្ងៃទី១៧ ខែមិនា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងឥណទានលើកទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ដែលមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិភាក្សារបាយការណ៍បូកសរុបលើការផ្ទៀងផ្ទាត់ការងារ និងសាច់ប្រាក់នៅអង្គភាពទាំង ១៤
២. ពិភាក្សាលើផែនការអាជីវកម្មប្រចាំឆ្នាំ ២០២៤ របស់អង្គភាពអនុវត្តគម្រោងដើម្បីបន្តនិរន្តរភាពគម្រោង
៣.កិច្ចពិភាក្សាផ្សេងៗ ជាធាតុចូលសម្រាប់រៀបចំធ្វើសិក្ខាសាលាឥណទានជនបទនាពេលខាងមុខ៕