![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 10 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតីតិវិធីគ្រប់គ្រប់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន”
- ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតីតិវិធីគ្រប់គ្រប់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” 2 photo 2024 05 21 10 03 56 2](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-21_10-03-56-2-1000x750.jpg)
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី គង់ សោភា ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតីតិវិធីគ្រប់គ្រប់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ២៣០នាក់។
សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន ៣៖
១.ផ្សព្វផ្សាយជាផ្លូវការស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” និង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន”
២.ការដាក់ឱ្យដំណើរការនូវសន្ទានុក្រម ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន
៣.កិច្ចពិភាក្សាលើប្រធានបទ “ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅខេត្តកំពតតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន”៕