![](https://www.mrd.gov.kh/wp-content/uploads/2025/02/2-150x150.jpg)
លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន២ខ្សែ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ
- ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
![](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-20_14-46-34-1000x750.jpg)
ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងជាមន្រ្តីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន២ខ្សែ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដូចខាងក្រោម ៖
– ខ្សែផ្លូវទី១ ៖ ចាប់ផ្តើមពីភូមិជោរ៍មួយ ទៅភូមិត្រពាំងក្រាញ់ មានប្រវែង ១៥,៦០គ.ម ស្ថិតក្នុងស្រុកកំចាយមារ ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អនុវត្តដោយក្រុមហ៊ុន Heng Sambat Import Export Transportation and Construction
– ខ្សែផ្លូវទី២ ៖ ចាប់ផ្តើមពីភូមិទានភ្លើង ទៅភូមិព្រៃទទឹង មានប្រវែង ១៨,១០គ.ម ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ភ្ជាប់ទៅស្រុកមេសាង ខេត្តព្រៃវែង អនុវត្តដោយក្រុមហ៊ុន Royal Mekong construction and Development Pte. Ltd៕