ឯកឧត្ដម ផូ ផារិទ្ធ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា  ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស និងប្រធាននាយកដ្ឋានជំនាញចំនួន ៣ ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍ របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)  ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។

 

កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងចំនួន ៦ (ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន) សរុបចំនួន ៧០រូប ។

 

កិច្ចប្រជុំអន្តរក្រសួងនេះ មានគោលបំណង  ដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)  ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ