
ឯកឧត្តម ជួប សំអាត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក
១ ម៉ោងមុន ថ្ងៃទី១២ ខែមិនា ២០២៥
ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រួមជាមួយសហការី មានលោក ឃឹម នី អនុប្រធានមន្ទីរ លោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក ផាន់ សុផល អនុប្រធានការិយាល័យសេដ្ឋកិច្ចជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមអមដំណើរ លោក ម៉ា វិចិត្រ អភិបាលរងនៃគណអភិបាលខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះពិនិត្យពីស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ។
ក្នុងឱកាសនោះក្រុមការងារជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ២អណ្ដូង ដែលមានអ្នកប្រើប្រាស់សរុប ១២៥ខ្នងផ្ទះ ស្មើនឹង ១៣៥គ្រួសារ ៕