ឯកឧត្តម  ម៉ា សុវណ្ណា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

ចែលរំលែក
photo 2024 05 15 10 28 04

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃួច លីននី អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន៦ រួមមាន ខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង សៀមរាប និងខេត្តព្រះវិហារ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២១៥នាក់ ។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ អំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងកម្មវិធីជាតិដំណាក់កាលទី២ , វិមជ្ឈការហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងភាពជាដៃគូជាមួយ UNICEF , គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា និងគោលដៅជាតិព្រមទាំងអាទិភាពដែលរដ្ឋបាលថ្នាក់ក្រោមជាតិគួរតំរឹមផែនការ និងថវិការបស់ខ្លួនឱ្យស្របតាម, ការវាយតម្លៃអភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលដៅ និងយុទ្ធសាស្រ្ត ទ្រឹស្តីស្តីពីការផ្លាស់ប្តូរ និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃ៕

photo 2024 05 15 10 27 15 photo 2024 05 15 10 28 03 photo 2024 05 15 10 28 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ