ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារជាមួយក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី ADB
៤៦ នាទីមុន ថ្ងៃទី២៤ ខែធ្នូ ២០២៤
ខេត្តព្រៃវែង៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ១ខ្សែ ប្រវែង ១៥,៥៥០គ.ម ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាងៗក្រាលកៅស៊ូមួយជាន់ ប្រវែង ១ម៉ែត្រ ចាប់ផ្តើមពីឃុំក្រញូង, ស្រុកកំចាយមារ ទៅឃុំព្រាល ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង។
ផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ក្រោមហិរញ្ញប្បទានថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ ១៣%៕