ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ
- ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងលោក យូ ចំណាន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ មុននឹងផ្សព្វផ្សាយជាសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកជំទាវ សេង វណ្ណាត រដ្ឋលេខាធិការក្រសួងផែនការ។
កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ ជូនដល់ក្រសួង ស្ថាប័ន ស្វែងយល់នូវឆ្នាំគោលគណនេយ្យជាតិ ការគណនា លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ ២០០០ មកឆ្នាំ២០១៤ កិច្ចប្រជុំនៅថ្ងៃនេះជាជំហានទី១ និងជាការត្រៀមមុនការផ្សព្វផ្សាយជូនសាធារណៈជនជាជំហានបន្ទាប់៕