
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការត្រួតពិនិត្យគុណភាពការងារសាងសង់ស្តាឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ
២ ម៉ោងមុន ថ្ងៃទី១២ ខែមិនា ២០២៥
ខេត្តពោធិ៍សាត់៖ នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងស្នប់ បានចំនួន ០២ អណ្តូង ៖
ទីតាំងអណ្ដូងទី១ ស្ថិតក្នុងភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកប្រើប្រាស់មានចំនួន ១៥ គ្រួសារ។
ទីតាំងអណ្ដូងទី២ ស្ថិនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអ្នកប្រើប្រាស់អណ្ដូងចំនួន ១៥ គ្រួសារ។
ចំពោះការសាងសង់អណ្តូងថ្មី ក្រុមការងារកំពុងបន្តការសាងសង់ នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោ សែនជ័យ៕