លោក ធីម សុធារ៉ា និងក្រុមការងារបច្ចេកទេស បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ពិនិត្យការសាងសង់បង្គន់ និងចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៩:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តពោធិ៍សាត់៖ នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះចែកជូនសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារដល់ប្រជាពលរដ្ឋក្រីក្រ និងចុះជួសជុលអណ្តូង ដោយមានសកម្មភាពការងារដូចខាងក្រោម៖
+សកម្មភាពទី១៖
លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមនឹងមន្រ្តីការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារចំនួន ១៧៩បង្គន់ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៧៩គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ។
សម្ភារដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
-លូមុខកាត់ប្រវែង ១ម៉ែត្រ កម្ពស់ ០,៥ម៉ែត្រ ចំនួន ៣កង់
-ជើងទម្រសម្រាប់លាមកហូរ
-ចានបង្គន់ព័រសឺឡែន
-គម្របលូស្តុក
-បំពង់បង្ហូរ
-បំពង់បង្ហុយ
-ធុងទឹកជ័រ
-ឥដ្ឋតាន់ចំនួន ៦០ដុំ
-ស័ង្កសីទំហំ ចំនួន១០សន្លឹក
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកសម្ភារដែលបានចែកជូនយកទៅសាងសង់ឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រួសារមានអនាម័យល្អគ្រប់ក្រុមគ្រួសារ និងដើម្បីស្រុកតាលោសែនជ័យ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងឆ្នាំ២០២៤នេះ។
បន្ទាប់មក លោកប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការសាងសង់បង្គន់របស់បងប្អូនផងដែរ។
+សកម្មភាពទី២៖
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន ០២អណ្តូង រួមមាន៖
– អណ្តូងទី១ ម្ចាស់ផ្ទះឈ្មោះ សោម សាវ៉ាត មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១២គ្រួសារ។
– អណ្តូងទី២ ម្ចាស់ផ្ទះ ឈ្មោះ ឆុន សុខុម មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១០គ្រួសារ។