ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៨ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង អមដំណើរដោយ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះសហការជាមួយលោកស្រីមេឃុំបន្ទាយក្រាំង ដើម្បីពិនិត្យមើលការខួងអណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១កន្លែង ផ្ទៃមុខកាត់ ១០០មីលីម៉ែត្រ ដែលមានទីតាំងនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
អណ្ដួងខួងថ្មីនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងឃុំបន្ទាយក្រាំង ក្នុងការទិញទឹកឯកជនប្រើប្រាស់ មានតម្លៃថ្លៃ ព្រមទាំងខេត្តស្វាយរៀងទាំងមូលកំពុងទទួលរងនូវភាពរាំងស្ងួតផងដែរនោះ។