ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះត្រួតពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកលំផាត់
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី រួមជាមួយប្រធានលេខាធិការដ្ឋានគ្រោះមន្តរាយថ្នាក់ខេត្ត ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំដោយលោកឃឹម នី អនុប្រធានមន្ទីរ និងប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ប្រភពទឹក តាមបណ្តាភូមិនិងឃុំ មួយចំនួនរួមមាន៖
-អណ្តូងស្នប់ អណ្តូងលូ និងស្រះសហគមន៍
-ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចតាមសហគមន៍
ស្ថិតនៅឃុំល្បាំង១ ឃុំបាតាង និងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានចំនួន ១៥ភូមិ ស្មើរនឹង ៣ ០៣២គ្រួសារ។
ក្នុងឱកាសចុះត្រួតពិនិត្យនេះ ក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្តបានណែនាំដល់ប្រជាពលរដ្ឋអោយចេះប្រើប្រាស់ទឹកដោយសន្សំសំចៃព្រោះតែខេត្តកំពង់ទទួលរងនូវភាពរាំងស្ងួត ។