ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់

ចែលរំលែក
2 5

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប។

កិច្ចប្រជុំនេះបានរៀបចំនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ក្រុង និងអាជ្ញាធរជំនាញពាក់ព័ន្ធ ដែលជាសមាសភាពគណៈកម្មការអន្ដរក្រសួងដើម្បីបន្តជំរុញរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប សរុបចំនួន ៦៨រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនានាដែលកំពុងដំណើរការអភិវឌ្ឍន៍នៅក្នុងតំបន់អភិវឌ្ឍន៍ទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ឱ្យក្លាយជាក្រុងសុខដុមរមនា ជាពិសេសដើម្បីពិភាក្សាលើបញ្ហា និងការប្រឈមមួយចំនួន ដូចជា ការដោះស្រាយការងារជូនប្រជាពលរដ្ឋធ្វើ, ការផ្ដល់បណ្ណសមធម៌, ការរងហានិភ័យដោយសារគ្រោះធម្មជាតិរបស់ប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខក្នុងក្រុងជាដើម។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទប្ដេជ្ញាបន្ដគាំទ្រ និងអនុវត្តតួនាទីភារកិច្ច ព្រមទាំងខិតខំជំរុញឱ្យសម្រេចទៅតាមផែនការដែលបានគ្រោងទុក ជាមួយគ្នានោះ ក្រសួងសូមគាំទ្រការងារអភិវឌ្ឍន៍នៅតំបន់បែងចែកដីសម្បទានសង្គមកិច្ច ទាំងដីសង្គមកិច្ចទាំងយោធា និងប្រជាជន ដោយមានការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន មិនទុកប្រជាជនណាម្នាក់ចោល ជាពិសេសក្រសួងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនៅតំបន់អភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ច តាមរយៈការផ្ដោតលើការអភិវឌ្ឍតំបន់នោះឱ្យទៅជាបុរីជនបទ និងភូមិគំរូ។

តាមរយៈការប្តេជ្ញាខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពី ចក្ខុវិស័យរបស់ក្រសួង ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទឱ្យប្រទាក់ក្រឡា, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាព និងអនាម័យល្អ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយការបណ្តុះបណ្ដាលជំនាញ និងការបង្កើនសេវាសាធារណៈបម្រើប្រជាជននៅជនបទ ដោយការទទួលខុសត្រូវខ្ពស់៕

4 5

2 5

3 5

20230327193430 3H2A9845 5 5 6 5 7 5 8 5 9 4 10 4

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ