ឯកឧត្ដម ម៉ា សុវណ្ណា ចូលរួមប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យមន្ទីរ អង្គភាព សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលចំនួន ៥លានដុល្លារ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងកញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យមន្ទីរ អង្គភាព សម្រាប់ការងារចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលចំនួន ៥លានដុល្លារអាមេរិកចុះនៅថ្នាក់រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្តីទី គ.ជ.អ.ប ដែលមានអ្នកចូលរួមសរុបចំនួន ៦០រូប ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោមនេះ

-បង្ហាញពីគម្រោងដែលត្រូវចុះបញ្ចីនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងដែលត្រូវចុះនៅ គជអប (រដ្ឋបាលថ្នាក់ក្រោមជាតិ) អនុគណកម្មការវិនិយោគរាជធានី ខេត្ត។

-ពិនិត្យពិភាក្សា អំពីទម្រង់ និងខ្លឹមសារនៃការចេញប្រកាសប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ។

 

ក្នុងឱកាសនោះ អង្គប្រជុំឯកភាពនូវចំណុចដូចខាងក្រោម៖

(១)- ពន្លឿនការរៀបចំដាក់ចេញនូវប្រកាសប្រតិភូកម្មឲ្យមន្ទីរ ឬអង្គភាពរដ្ឋបាលថ្នាក់ឃុំ តាមទម្រង់គម្រូ ហើយខ្លឹមសារគោរពតាមអនុក្រឹត្យលេខ ១២០។

(២)- ពន្លឿនការធ្វើប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ។

(៣)- រៀបចំសេចក្តីណែនាំបច្ចេកទេសតាមប្រការ២ នៃប្រកាសប្រតិភូកម្មដោយផ្អែកលើអនុក្រឹត្យលេខ ១៣៩។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ