
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ
៣៨ នាទីមុន ថ្ងៃទី១៨ ខែមិនា ២០២៥
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ១៣រោច-អង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច ស្ថិតនៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៥នាក់។
គោលបំណងនៃការបណ្ដុះបណ្ដាលគឺផ្តល់ចំណេះដឹងលើផ្នែកជួសជុលម៉ាស៊ីនកសិកម្មដើម្បីបង្កើនជំនាញក្នុងការថែទាំ និងជួសជុលគ្រឿងយន្តសម្រាប់វិស័យកសិកម្មក្នុងសហគមន៍។