ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៨ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២o២៤ លោក អៀម ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះខួងអណ្ដូង និង ជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ បានចំនួន ១អណ្ដូង និងជួសជុលអណ្ដូងស្នប់បានចំនួន ១អណ្ដូង ស្ថិតនៅភូមិកោរដូនតី (ភូមិជនជាតិសួយ) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។
ដោយឡែកនៅនៅថ្ងែ០៨ ខែឧសភា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺ មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ដែលមានកម្រិតទឹកភ្លៀងចន្លោះពី ១ មីលីម៉ែត្រទៅ ១៣០ មីលីម៉ែត្រ។