![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 11 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច)
- ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
![ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច) 2 photo 2024 05 08 16 19 04](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-08_16-19-04-1000x750.jpg)
ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ក្នុងនោះមានលោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន២រូប ទទួលការងារជនជាតិដើមភាគតិច និងទឹកស្អាត បានដឹកនាំការិយាល័យជនជាតិភាគតិច ការិយាល័យទឹកស្អាត អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច) នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាពស្រះទឹក អណ្តូងស្នប់ និងអណ្តូងលូ
ជាលទ្ធផលទទួលបាន÷
– អណ្តូងលូចំនួន២ មានទឹកប្រើប្រាស់
– អណ្តូងថ្មីខ្នាតធំដាក់ម៉ូទ័រ (សប្បុរសជនចំនួន១អណ្តូង) មានទឹក
– ស្រះចំនួន៤ (ស្រះឯកជនចំនួន៣ និងសហគមន៍ចំនួន១) មានទឹកសម្រាប់ប្រើប្រាស់ ។
សំរាប់អណ្តូងប្រើប្រាស់មិនបាន
– អណ្តូងស្នប់ចំនួន១ (ទឹករីងស្ងួត )
-អណ្តូងលូចំនួន ៦ អណ្តូង មិនអាចប្រើប្រាស់បាន មូលហេតុរីងទឹកក្រោមដី
– បណ្តាញទឹកស្អាតឯកជនមានចំនួន១ តែបច្ចុប្បន្នឈប់ដំណើការ ។
គួរបញ្ជាក់ផងដែរថាក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះជួសជុលអណ្តូងស្នប់ សរុបបានចំនួន ៣៣ អណ្ដូង ។