![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 15 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលស្រុក ឃុំ បានចុះធ្វើការជួសជុលអណ្តូងទឹកខូចចំនួន ០៧អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់
- ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
![លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលស្រុក ឃុំ បានចុះធ្វើការជួសជុលអណ្តូងទឹកខូចចំនួន ០៧អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ 2 photo 2024 05 08 15 27 07 4](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-08_15-27-07-4-1000x750.jpg)
ខេត្តកំពង់ធំ÷ នៅថ្ងៃអង្គារ-ពុធ ទី០៧-០៨ ខែឧសភា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលស្រុក ឃុំ បានចុះធ្វើការជួសជុលអណ្តូងទឹកខូចចំនួន ០៧អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត ដែលមានទីតាំងដូចខាងក្រោម៖
១. អណ្តូងទី១ (សាលាឃុំក្លែង) នៅភូមិក្លែង ឃុំក្លែង ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥ គ្រួសារ។
២. អណ្តូងទី២ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១២គ្រួសារ ។
៣. អណ្តូងទី៣ នៅភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ ។
៤. អណ្តូងទី៤ (សាលាបឋមសិក្សារំពុះ) នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្តាន់ អ្នកប្រើប្រាស់កូនសិស្ស ៣០០នាក់។
៥. អណ្តូងទី៥ នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ។
៦. អណ្តូងទី៦ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៤គ្រួសារ ។
៧. អណ្តូងទី៧ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៤គ្រួសារ ។