ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទចំនួន ០៩ នាក់។

កិច្ចប្រជុំនេះបានផ្ដោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖

១-ពិនិត្យឡើងវិញនូវទម្រង់ប្រមូល និងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

២-បង្កើតទម្រង់ប្រមូល និងស្រង់ទិន្នន័យអណ្ដូងស្នប់ ស្រះសហគមន៍ ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ និងស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍

៣-រៀបចំសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការប្រើប្រាស់ និងថែទាំអណ្ដូងស្នប់សហគមន៍ ការប្រើប្រាស់ និងថែទាំស្រះសហគមន៍ និងការប្រើប្រាស់ និងថែទាំប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ