លោកស្រី ឃឿន សុខឃៀង តាមដានពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន
៧ ម៉ោងមុន ថ្ងៃទី២៣ ខែធ្នូ ២០២៤
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចុះពិនិត្យការសាងសង់ផ្លូវបន្ទាន់ ប្រវែង ១គីឡូម៉ែត្រ ដែលអនុវត្តសម្រេចបានប្រមាណ ១០% ស្ថិតនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
នារសៀលថ្ងៃដដែល លោកប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យប្រភពទឹកស្រះដែលប្រឈមនឹងការរីងស្ងួត ស្ថិតនៅភូមិ១ និងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងអណ្តូងសហគមន៍ដាក់ម៉ូទ័រចំនួន ១គ្រឿង អ្នកប្រើប្រាស់ចំនួន ១២គ្រួសារ៕