លោកស្រី ឃឿន សុខឃៀង តាមដានពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន
៨ ម៉ោងមុន ថ្ងៃទី២៣ ខែធ្នូ ២០២៤
ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះជួសជុលអណ្តូងទឹក និងពិនិត្យស្ថានភាពនីវ៉ូស្ថាទិចអណ្តូងទឹក (ជម្រៅទឹកក្នុងអណ្ដូង) ចំនួន ៥អណ្ដូង ក្នុងដែលមានទីតាំងដូចខាងក្រោម ៖
១-ស្រុកព្រះស្តេច ឃុំអង្គរាជ្យ ភូមិលឹង្គ
ទីតាំងអណ្ដូង សាលាបឋមសិក្សា វត្តកណ្តាល
២- ក្រុងព្រៃវែង សង្កាត់ជើងទឹក ភូមិឯករាម
៣- ក្រុងព្រៃវែង សង្កាត់តាកោ ភូមិកុកត្រុំ
៤- ក្រុងព្រៃវែង សង្កាត់បារាយណ៍
ភូមិបារាយណ៍កើត
៥- ស្រុកពាមរក៍ ឃុំព្រៃកណ្ដៀង ភូមិព្រៃកណ្ដៀង ទីតាំងអណ្ដូងនៅមណ្ឌលសុខភាព។
សូមបញ្ជាក់ថា ៖ អណ្ដូងទាំង ៥កន្លែងខាងលើនេះនៅមានគុណភាពអាចយកទឹកប្រើប្រាស់បានគ្រប់គ្រាន់៕