លោកស្រី ឃឿន សុខឃៀង តាមដានពីវឌ្ឍនភាពនៃការដាំដុះបន្លែរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន
៤ ម៉ោងមុន ថ្ងៃទី២៣ ខែធ្នូ ២០២៤
រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍១០រោច-អាទិត្យ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ លោក គឹម វិបុល ប្រធានមន្ទីរ បានដឹកនាំកុ្រមការងារទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកអណ្តូង និងស្រះទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលរដូវរាំងស្ងួតនៅខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល ដោយសហការជាមួយភូមិ និងរដ្ឋបាលសង្កាត់សំរោង ពញ្ញាពន់ ពន្សាំង គោករកា ឪឡឹក និងសង្កាត់កំបូល។ ជារួមអណ្តូងនៅក្នុងភូមិសាស្ត្រខាងលើមានទឹកប្រើប្រាស់ ប្រជាពលរដ្ឋនៅមានទឹកប្រើប្រាស់នៅឡើយ និងមានប្រព័ន្ធទឹកស្អាតរបស់ក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់នៅទីនោះផងដែរ។ ដោយឡែកចំពោះស្រះទឹកនៅមានទឹកសម្រាប់យកប្រើប្រាស់។
បន្ទាប់មកក្រុមការងារបានធ្វើការជួសជុលអណ្តូងដែលខូចនៅសង្កាត់ឪឡឹករួចរាល់ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ៕