![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 10 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ របស់ប្រជាពលរដ្ឋចំនួន ៣កន្លែង
- ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
![មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ របស់ប្រជាពលរដ្ឋចំនួន ៣កន្លែង 2 photo 2024 05 03 21 11 21](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-03_21-11-21-1000x750.jpg)
ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ ដែលប្រឈមនឹងការរីងស្ងួត ចំនួន ៣កន្លែង ដូចខាងក្រោម៖
– ប្រភពទឹកស្រះសហគមន៍ ១កន្លែង មានបណ្ដោយ ៥០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ដែលប្រជាពលរដ្ឋនៅអាចប្រើប្រាស់បាន។
– ប្រភពទឹកស្រះសហគមន៍ ២កន្លែង ស្រះទី១ មានបណ្ដោយ ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងជម្រៅ ៣,៥ម៉ែត្រ និងស្រះទី២ មានបណ្ដោយ ៨០ម៉ែត្រ ទទឹង ៣៥ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ១កន្លែង មានប្រជាពលរដ្ឋបានភ្ជាប់បណ្តាញប្រើប្រាស់ចំនួន ១៧៥ខ្នងផ្ទះ នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ អាចផ្គត់ផ្គង់ទឹកបានប្រហែល ១ខែទៀតប្រសិនបើគ្មានភ្លៀងធ្លាក់៕