ក្រុមការងារបច្ចេកទេសទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកខូច ចំនួន២អណ្ដូង នៅស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកខូចចំនួន ០២អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត ដែលមានទីតាំងដូចខាងក្រោម ៖
១. អណ្តូងទី១ នៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៧ គ្រួសារ ។
២. អណ្តូងទី២ នៅភូមិជ្រៃក្រឹម ឃុំតាលោក ស្រុកតាលោកសែនជ័យ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥ គ្រួសារ។
ដោយឡែកចំពោះក្រុមការងារខួងអណ្តូងថ្មីកំពុងបន្តសកម្មភាព ខួងរណ្តៅទី២ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ចំពោះស្ថានភាពខេត្ត ថ្ងៃនេះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានទទួលភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ចាប់តាំងពីម៉ោង ១៥:៣០រសៀលរហូតដល់ម៉ោង ១៦:៣០រសៀល ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ