លោក អៀម អឿន ដឹកនាំមន្រ្តីបច្ចេកទេសសហការជាម័យអាជ្ញាធរក្រុងបានលុង និងរដ្ឋករទឹកស្អាតខេត្តដើម្បីសិក្សាការតបណ្ដាញចូលភូមិដោះក្រមុំ និងភូមិវីឡាកាត់

ចែលរំលែក

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមជាមួយ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលក្រុងបានលុង និងអាជ្ញាធរមូលដ្ឋានសង្កាត់កាចាញ និងតំណាងរដ្ឋាករទឹកស្អាតខេត្ត បានចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្រ្ត និងសិក្សាពីលទ្ឋភាពដើម្បីត្រៀមតបណ្តាញទឹកស្អាតចូលភូមិចំនួន២ គឺភូមិដោះក្រមុំ និងភូមិវីឡាកាត់ស្ថិតក្នុងសង្កាត់កាចាញ ដែលមានគ្រួសារសរុប ២១៨គ្រួសារ ។

តាមរយៈការសិក្សានេះតំណាងរដ្ឋាករទឹកមានប្រសាសន៍ថា ដោយភូមិទាំងពីរនៅឆ្ងាយដាច់ស្រយាល ការតបណ្តាញមានរយៈពេលយូរ។ បច្ចុប្បន្នមានអណ្តូងរវ៉ៃដោយដៃមានទឹកតិចតួចប្រើមិនគ្រប់គ្រាន់សម្រាប់អ្នកភូមិទេ ដូច្នេះប្រជាពលរដ្ឋទាំង២ភូមិបានស្នើសុំដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការផ្តល់អណ្តូងស្នប់អោយគាត់ក្នុងមួយភូមិឱ្យបានអណ្តូងស្នប់០១អណ្ដូង។

ចំពោះស្ថានភាពទូទៅក្នុងខេត្តកាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:១៥នាទី នៅស្រុកវើនសៃ មានភ្លៀងធ្លាក់មួយមេដោយកន្លែងខ្លះមានភ្លៀងច្រើន និងកន្លែងខ្លះមានភ្លៀងធ្លាក់ខ្លាំងព្រមទាំងមានលាយឡំដោយផ្គររន្ទះផងដែរ។ ដោយឡែកព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:៤៥នាទី ក៏មានភ្លៀងធ្លាក់ដោយកន្លែងបន្តិចបន្តួចនៅសង្កាត់កាចាញ និងសង្កាត់យក្ខឡោម ក្រុងបានលុង ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ