ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញពិនិត្យការជួសជុលអណ្ដូងស្នប់ ១ កន្លែងនៅសាលាបឋមសិក្សា និងចែកធុងចម្រោះទឹកជូនប្រជាពលរដ្ឋ ចំនួន៨០គ្រួសារ នៅស្រុកថ្មគោល
- ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះជួបសំណេះសំណាល និងបានចែកធុងចម្រោះទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបរិភោគនិងប្រើប្រាស់សរុបចំនួន ៨០គ្រួសារ នៅក្នុងភូមិចំនួន ២ ក្នុងស្រុកថ្មគោល ដោយមានការចូលរួមពី លោកអគ្គាធិការរង លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន មានលោក លោកស្រីអភិបាលរងស្រុក និងមេឃុំផងដែរ។
ជាលទ្ធផលនៃការចុះចែកធុងចម្រោះទឹកស្អាតនេះ ៖
១. ភូមិទួលព្រៃលាវចាស់ ឃុំបន្សាយត្រែង បានចែកជូនចំនួន ៤០គ្រួសារ
២. ភូមិនិគមលើ ឃុំជ្រោយស្តៅ បានចែកជូនចំនួន ៤០គ្រួសារ
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានទៅពិនិត្យការជួសជុលអណ្តូងស្នប់មួយកន្លែងនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ក្នុងភូមិនិគមលើ ឃុំជ្រោយស្តៅ ស្រុកថ្មគោលដែលកំពុងខ្វះទឹកប្រើប្រាស់ផងដែរ៕