![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 11 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីពិនិត្យពិភាក្សាស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ
- ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១១:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីពិនិត្យពិភាក្សាស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ 2 photo 2024 05 02 20 54 52 3](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-02_20-54-52-3-1000x750.jpg)
ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក អេវ សម្បត្តិ អគ្គាធិការរង, លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានជួបប្រជុំជាមួយលោកអភិបាល អភិបាលរងស្រុកថ្មគោល និងក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាអំពីបញ្ហាកង្វះប្រភពទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដោយសារអាកាសធាតុក្តៅ នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីស្ដាប់របាយការណ៍លោកអភិបាលស្រុកអំពីបញ្ហា និងតម្រូវការទឹករបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅទីកន្លែងដែលខ្វះទឹក និងអស់ប្រភពទឹកអោយមានទឹកប្រើប្រាស់ឡើងវិញ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានអញ្ជើញចុះទៅជួបជាមួយប្រជាពលរដ្ឋ និងពិនិត្យស្រះទឹកចំនួន ២កន្លែង ដែលរីងស្ងួត នៅក្នុងភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល៕