លេខាធិការដ្ឋានក្រុមការងារ PWG-RWSSH ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
- ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លេខាធិការដ្ឋានក្រុមការងារ PWG-RWSSH ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុង រដូវរាំងស្ងួតនេះ កិច្ចប្រជុំនេះក្រោមអធិបតី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSHខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន សមាជិក លេខាធិការដ្ឋាន និងលោក លោកស្រីតំណាងអង្គការដៃគូក្នុងខេត្ត សរុបចំនួន១៥នាក់ ស្រី២នាក់។
កិច្ចប្រជុំមានគោលបំណងដើម្បីស្វែងរកដំណោះស្រាយ ពិភាក្សាការបញ្ហាប្រឈម ដែលខេត្តព្រះវិហារកំពុងទទួលរងភាពរាំងស្ងួត និងខ្វះខាតទឹកប្រើប្រាស់។
ជាលទ្ធផលនៃកិច្ចប្រជុំគឺអង្គការដៃគូនឹងត្រៀមសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការជួសជុលអណ្តូងស្នប់ដែលខូចខាត អោយដំណើរការឡើងវិញ នៅភូមិដែលនឹងប្រឈមការខ្វះប្រភពទឹកប្រើប្រាស់។
ស្ថានភាពទូទៅក្នុងខេត្តថ្ងៃនេះ គិតត្រឹមម៉ោង៤:៣០នាទីរសៀលថ្ងៃ០២ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ពុំទាន់មានភ្លៀងធ្លាក់នៅឡើយទេ។