លោក វណ្ណ សាឬទ្ធិ សហការជាមួយអង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះជំរុញការសាងសង់ និងប្រើប្រាស់បង្គន់របស់សហគមន៍ និងរៀបចំធ្វើផែនការសម្រាប់ប្រកាស ODF ថ្នាក់ស្រុក

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ២រោច-សុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥-២៦ ខែមេសា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសហការជាមួយអង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីជំរុញការសាងសង់ និងប្រើប្រាស់បង្គន់របស់សហគមន៍ និងរៀបចំធ្វើផែនការសម្រាប់ប្រកាស ODF ថ្នាក់ស្រុក។

ជាលទ្ធផល:
១/ បានជួបប្រជុំជាមួយអាជ្ញាធរឃុំសំរោង និងជនបង្គោលភូមិ ក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីឱ្យពួកគាត់ស្រង់ទិន្នន័យភូមិដែលមានគ្រួសារទីទ័លក្រសម្រាប់ឱ្យអង្គការវឌ្ឍនភាពផ្តល់ការឧបត្ថម្ភធនជាសម្ភារបង្គន់។
២/ បានចុះជួបគ្រួសារទីទ័លក្រចំនួនពីរភូមិដែលមានសហគមន៍ចូលរួមចំនួន៣៧នាក់ ជាលទ្ធផលពួកគាត់បានស្ម័គ្រចិត្តសាងសង់បង្គន់គ្រប់ៗគ្នា។
៣/ បានជួបពិភ្សាជាមួយអាជ្ញាធរស្រុកសៀមបូក អង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដើម្បីធ្វើផែនការរៀបចំប្រកាស ODF ស្រុកសៀមបូក ជាលទ្ធផលអង្គប្រជុំបានកំណត់យកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃដែលនឹងត្រូវប្រកាសទទួលស្គាល់ស្រុកបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ