
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥
៤ ថ្ងៃមុន ថ្ងៃទី១៤ ខែមេសា ២០២៥
ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ទី២៩ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅឃុំព្រែក និងឃុំបាសាក់ ស្រុករុក្ខគិរី។
ជាលទ្ធផល ក្រុមការងារ បានធ្វើជួសជុល និងស្តារអណ្តូង០១កន្លែង ស្ថិតនៅក្នុងភូមិកំរ៉ែង ឃុំបាសាក់ ដែលប្រជាពលរដ្ឋចំនួន ៣២ គ្រួសារកំពុងប្រើប្រាស់ ។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់មន្ទីរដែលបានធ្វើការបែងចែកគ្នាចុះទៅតាមបណ្តាលផ្សេងទៀតក្នុងខេត្ត ដើម្បីប្រមូលទិន្នន័យ ប្រភពទឹកស្អាតរីងស្ងួត នៅតាមភូមិ ឃុំ ដើម្បីដោះស្រាយបន្ទាន់តាមរយៈការជួសជុលអណ្តូងស្នប់ឡើងវិញ និងការផ្តល់ជូនធុងទឹក ពីដុងទឹក និងធុងចម្រោះ ជូនគ្រួសារតាមតំបន់ដែលកំពុងជួបគ្រោះរាំងស្ងួត ។